ឯកឧត្តម ជា វ៉ាន់ដេត ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចំនួន៤នៅរដ្ឋកាលីហ្វ័រញ៉ា
AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ -- ក្នុងដំណើរទស្សនកិច្ចនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួន ដូចជាក្រុមហ៊ុន Toyota Boshoku ក្រុមហ៊ុន Hyundai ក្រុមហ៊ុន LG និងក្រុមហ៊ុន ROKiT ក្រោមការសម្របសម្រួលរៀបចំដោយក្រុមហ៊ុន Plug and Play ដែលមានបណ្តាញទំនាក់ទំនងក្រុមហ៊ុនបច្ចេកវិទ្យានានា។

ប្រភពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ថា កិច្ចប្រជុំទាំងនេះមានគោលបំណងប្រាំសំខាន់ៗ៖ ទី១. ការទាក់ទាញការវិនិយោគលើវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ទី២. សិក្សាអំពីការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងយានយន្ត ទី៣. ស្វែងយល់អំពីយន្តការនៃការវិនិយោគលើធុរកិច្ចថ្មីឌីជីថល (Digital Startup) ទី៤. ស្វែងយល់អំពីបច្ចេកទេសក្នុងការរៀបចំ WIFI នៅទីសាធារណៈ និងទី៥. ផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh៕



ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍)





