អង្គការ WWF ធ្វើបច្ចុប្បន្នភាពនៃយុទ្ធសាស្រ្ត និងផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ -- អង្គការ WWF-កម្ពុជា តាមរយៈគម្រោង Mekong in Balance (MiB) បានចូលរួមជាមួយក្រសួងបរិស្ថាន UNDP និង CI សម្រាប់សិក្ខាសាលាស្តីពី «ការធ្វើបច្ចុប្បន្នភាពនៃយុទ្ធសាស្រ្ត និងផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះ (NBSAP) និងរបាយការណ៍ជាតិលើកទី ៧ (7NR)» នៃអនុសញ្ញាអំពីជីវៈចម្រុះ (CBD)។ នេះបើតាមការឱ្យដឹងពីអង្គការ WWF នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។

នាយកអង្គការ WWF-កម្ពុជា បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ WWF ក្នុងការអភិរក្សជីវៈចម្រុះដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា តាមរយៈភាពជាដៃគូរួម និងដំណោះស្រាយប្រកបដោយនិរន្តរភាព។ តាមរយៈសិក្ខាសាលានេះ ក្រសួងបរិស្ថានគ្រោងនឹងបញ្ចប់ NBSAP នៅចុងឆ្នាំ ២០២៥ ហើយដាក់របាយការណ៍ជាតិលើកទី៧ នៅដើមឆ្នាំ២០២៦។ អង្គការ WWF-កម្ពុជានឹងបន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូ ដើម្បីសម្រេចបាននូវគោលដៅជាតិទាំងនេះ៕


ដោយ ណយ នឿន (ប្រភព៖ WWF)





