នាយករដ្ឋមន្ត្រីចិនបានធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ីសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាជីស៊ីស៊ី-ចិន
AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីចិន លោកលី ឈាង (Li Qiang) បានធ្វើដំណើរទៅដល់ទីក្រុងកូឡាឡាំពួរកាលពីថ្ងៃចន្ទ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍)-GCC (ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ)-ចិន តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ។
លោក លី ត្រូវបានស្វាគមន៍ដោយរដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី លោកអានតូញ៉ូ លូកេ សៀវ ហ្វូក (Anthony Loke Siew Fook) និងឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសម៉ាឡេស៊ី លោក អ៊ូយ៉ាង យូជីង (Ouyang Yujing)ក្នុងចំណោមអ្នកផ្សេងទៀតនៅអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរ។
មុនពេលលោកមកដល់ប្រទេសម៉ាឡេស៊ីដែលជាប្រធានវិលជុំរបស់អាស៊ាន លោក លី បានទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌូនេស៊ី៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





