លោក ពេញ កែម និងក្រុមការងារចុះសួរសុខទុក្ខ និងប្រគេនអំណោយមនុស្សធម៌ជូនដល់ព្រះគ្រូចៅអធិការវត្ដសែនសិរី ដែលរងគ្រោះដោយភ្លើងឆេះកុដិ១ខ្នង នៅសង្កាត់ស្រយ៉ូវ
AKP កំពង់ធំ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ -- លោក ពេញ កែម អភិបាលក្រុង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្ទឹងសែន ក្រុមប្រឹក្សាសង្កាត់ស្រយ៉ូវ ព្រមទាំងសមាជិកអនុសាខាបានចុះសួរសុខទុក្ខ និងប្រគេនអំណោយជូនដល់ព្រះគ្រូចៅអធិការវត្ដសែនសិរី ហៅវត្តក្ដីសែន ដែលរងគ្រោះដោយភ្លើងឆេះកុដិ១ខ្នង ដោយឆ្លងចរន្តអគ្គិសនី ស្ថិតនៅភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។

លោក ពេញ កែម បានបញ្ជាក់ថា កុដិ១ខ្នង ថ្មក្រោមឈើលើ មានទំហំ៦ម៉ែត្រ គុណនឹង៨ម៉ែត្រ ជញ្ជាំងក្ដារ ដំបូងក្បឿងក្រាលក្ដារ និងសម្ភារមួយចំនួន ត្រូវបានឆេះដោយសារឆ្លងចរន្ដអគ្គិសនី កាលពីវេលាម៉ោង២ និង០៥នាទីយប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។ សម្ភារដែលប្រគេនព្រះសង្ឃរួមមាន៖ អង្ករ តង់ មី ទឹកត្រីទឹកស៊ីអ៊ីវ ត្រីខ ធុងទឹក ឆ្នាំង កំសៀវទឹក ចានដែក មុង ភួយ ចានស្លាបព្រា និងថវិកាចំនួនផងដែរ៕


ដោយ ស៊ុម វណ្ណា





