កូរ៉េខាងជើងជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការគំរាមកំហែងផ្នែកយោធា
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ -- ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃអាទិត្យបានអំពាវនាវឱ្យសហរដ្ឋអាមេរិកបោះបង់ចោលការគំរាមកំហែងផ្នែកយោធារបស់ខ្លួនប្រឆាំងនឹងអ្នកដទៃប្រសិនបើប្រទេសនេះមានការព្រួយបារម្ភអំពីសុវត្ថិភាពដីគោករបស់ខ្លួន។
ប្រធានការិយាល័យគោលនយោបាយនៅក្រសួងការពារជាតិកូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ថា «ការធានាសន្តិសុខរបស់សហរដ្ឋអាមេរិកចំពោះដីគោក» ពឹងផ្អែកលើការបោះបង់ «ការគំរាមកំហែងផ្នែកយោធា និងការប៉ុនប៉ងឈ្លានពាន» ប្រឆាំងនឹងប្រទេសដទៃទៀត។
សេចក្តីថ្លែងការណ៍បានអះអាងថា «ថ្មីៗនេះ យោធាសហរដ្ឋអាមេរិកកំពុងតែបង្កការញុះញង់ «ការគំរាមកំហែង» ពីប្រទេសកូរ៉េខាងជើងទៅកាន់ដីគោករបស់ខ្លួន ខណៈពេលដែលខ្លួនកំពុងព្យាយាមបង្កើនការកសាងអាវុធក្នុងទ្រង់ទ្រាយធំបំផុត»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា មន្ត្រីយោធាសហរដ្ឋអាមេរិកកំពុងជ្រើសរើសការឈ្លោះប្រកែកគ្នាជាមួយនឹងវិធានការការពារខ្លួនរបស់ប្រទេសកូរ៉េខាងជើងសម្រាប់ការពង្រឹងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនជាច្រើនលើកដោយមិនស្ទាក់ស្ទើរ ដោយធ្វើការកត់សម្គាល់ការបង្កហេតុដែលបង្ហាញពីលទ្ធភាពនៃការផ្ទុះសង្រ្គាមជាមួយប្រទេសកូរ៉េខាងជើង។
សេចក្តីថ្លែងការណ៍ក៏បាននិយាយផងដែរថា ប្រទេសកូរ៉េខាងជើងកំពុងធ្វើឱ្យ «កិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាព និងជាក់ស្តែង»ដើម្បីបង្កើតការរារាំងសង្រ្គាមប្រឆាំងនឹងអស្ថិរភាពសន្តិសុខដែលបណ្តាលមកពីការកសាងអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





