មនុស្ស ១២នាក់ស្លាប់ និងរាប់សិបនាក់រងរបួសក្នុងការវាយប្រហារតាមអាកាសដ៏ធំរបស់រុស្សីលើអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ -- អាជ្ញាធរបាននិយាយថាយ៉ាងហោចណាស់មនុស្ស ១២នាក់ រួមទាំងកុមារ ៣នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួសនៅទូទាំងប្រទេសអ៊ុយក្រែនក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដែលបាញ់ដោយប្រទេសរុស្ស៊ីកាលពីព្រឹកថ្ងៃអាទិត្យ។
ប៉ូលិសជាតិបាននិយាយនៅក្នុងសារបង្ហោះតាមបណ្ដាញសង្គមតេឡេក្រាមថា មនុស្ស ៤ នាក់បានស្លាប់ និង២៣នាក់ផ្សេងទៀតបានរងរបួសនៅក្នុងទីក្រុងគៀវ ដោយអ្នកស្លាប់ភាគច្រើនត្រូវបានរាយការណ៍នៅក្នុងភូមិនានាជុំវិញរដ្ឋធានី។
អភិបាលក្រុងគៀវ លោក វីតាលី ក្លីតស្កូ (Vitali Klitschko) បាននិយាយថា នៅក្នុងរដ្ឋធានី ដែលបានរងការវាយប្រហារនៅយប់ទីពីរជាប់ៗគ្នា មនុស្ស ១១នាក់ផ្សេងទៀតបានរងរបួស ហើយអគារលំនៅដ្ឋានត្រូវបានខូចខាត។
សេវារដ្ឋសម្រាប់គ្រាអាសន្នបាននិយាយថា កុមារ ៣នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ Zhytomyr ភាគខាងជើង អ្នកស្លាប់ចំនួន ៤នាក់ត្រូវបានរាយការណ៍នៅក្នុងតំបន់ Khmelnytskyi ភាគខាងលិច និងម្នាក់នៅតំបន់Mykolaiv ភាគខាងត្បូង។
យោងតាមកងទ័ពអាកាសអ៊ុយក្រែន បានឱ្យដឹងថា ការវាយប្រហារនោះមាន មីស៊ីលធ្វើដំណើរចំនួន ៥៦គ្រាប់ មីស៊ីលចំនួន ៩គ្រាប់ មីស៊ីលនាំផ្លូវចំនួន ៤គ្រាប់ និងយន្តហោះគ្មានមនុស្សបើកប្រយុទ្ធចំនួន ២៩៨គ្រឿង។កងការពារដែនអាកាសបានបាញ់ទម្លាក់មីស៊ីល ៤៥គ្រាប់ និងយន្តហោះគ្មានមនុស្សបើក ២៦៦គ្រឿង៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





