យោធភូមិភាគទី៥ ត្រៀមកម្លាំងអន្តរាគមន៍ ចុះជួយប្រជាពលរ ដ្ឋរងគ្រោះដោយទឺកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ -- យោធភូមិភាគទី៥ ប្រុងប្រៀបកម្លាំងអន្តរាគមន៍ ដើម្បីត្រៀមចុះជួយប្រជាព លរដ្ឋរងគ្រោះដោ យទឺកជំនន់ និងគ្រោះមហន្តរាយផ្សេងៗដែលកើតមានឡើងដោយយថាហេតុ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ នៅទីបញ្ជាកា រយោធភូមិភាគទី៥ ។

ឧត្តមសេនីយ៍ទោ សេង ធារិន បានដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ត្រូវត្រៀមលក្ខណ អន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង រងចាំបទបញ្ជារបស់ថ្នាក់លើ និងតាមស្នើសុំពីអាជ្ញាធរមូលដ្ឋាន ដើម្បីចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ឬយថាហេតុផ្សេងៗដែ លកើតមានឡើង ក្នុងភូមិសាស្រ្តទទួលខុសត្រូវ។

ក្នុងឱកាសនោះដែរឧតហតមសេនីយ៍ទោ សេង ធារិន បានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវបំពេញតួនាទីភារកិច្ច តាមផែនការ និងបទបញ្ជារបស់ថ្នាក់លើឲ្យបានខ្ជាប់ខ្ជួនដើម្បីសម្រេចបានលទ្ធផលល្អជូនជាតិមាតុភូមិ និងប្រជាជន៕



ដោយ៖ប៊ុនរិទ្ធ





