ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបសម្តែងការគួរសមនិងពិភាក្សា ការងារជាមួ យលោកជំទាវ ប្រធានរដ្ឋសភាទីម័រឡេស្តេ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ -- ឆ្លៀតក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំទល់មុខរវាងថ្នាក់ដឹកនាំអាស៊ាននិងអាយប៉ាលើកទី១៤ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានជួបសម្តែងការគួរសមនិងពិ ភាក្សាការងារជាមួយលោកជំទាវ Maria Fernanda Lay ប្រធានរដ្ឋសភាទីម័រឡេស្តេ។

ឯកឧត្តមប្រធានគណៈប្រតិភូរដ្ឋសភាកម្ពុជា បានអបអរសាទរយ៉ាងក្លៀវក្លាបំផុតចំពោះលទ្ធផល ដ៏ត្រចះត្រចង់នៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទៅកាន់ប្រទេសទីម័រឡេស្តេ នាពេលថ្មីៗកន្លងទៅនេះ។

រដ្ឋសភាកម្ពុជាបានបញ្ជាក់អំពីជំហរគាំទ្របេក្ខភាពទីម័រឡេស្តេ ចូលជាសមាជិកអាស៊ាន និងជាសមាជិកពេញសិទ្ធិរបស់អាយប៉ា និងបណ្តាវេទិកាអន្តរសភានានាដទៃទៀត ដើម្បីទទួលបានកាលានុវត្តភាពពេញលេញ ក្នុងការរួមចំណែកកសាងនិងថែរក្សាសុខ សន្តិភាពក្នុងតំបន់និងពិភពលោក។

ឯកឧត្តមអនុប្រធានទី១ រដ្ឋសភា ក៏បានស្នើលោកជំទាវប្រធានរដ្ឋសភាទីម័រឡេស្តេ ចាត់តំណាងដើម្បីចូលរួមជាអ្នកសង្កេតការណ៍ និងធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំអាយប៉ា Caucus លើកទី១៦ ដែលសហការរៀបចំដោយព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា ចាប់ពីថ្ងៃទី១៤-១៧ ខែកក្កដា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

ជាការឆ្លើយតប លោកជំទាវប្រធានរដ្ឋសភាទីម័រឡេស្តេ បានឯកភាពនិងគាំទ្រចំពោះការលើក ឡើងរបស់ភាគីកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះកម្ពុជា ដែលខិតខំពុះពារជួយជ្រោ មជ្រែងទីម័រឡេស្តេ ដើម្បីបានក្លាយជាសមាជិកពេញសិទ្ធិអាស៊ាន និងស្ថាប័នអន្តរសភា ដទៃៗទៀត ជាពិសេសបានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃធ្វើ បឋកថាចែករំលែបទពិសោធន៍ល្អៗ អំពីការកសាងប្រទេសជាតិ ក្នុងអំឡុងពេលនៃដំណើរទ ស្សនកិច្ចរបស់សម្តេចតេជោនៅទីម័រឡេស្តេ។
លោកជំទាវបានបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរទាំងក្នុងក្រ បខ័ណ្ឌរដ្ឋា ភិបាល និងរដ្ឋសភា ពិតជាបានប្រព្រឹត្តទៅយ៉ាងរលូននិងល្អបំផុត និងសូមឱ្យបង្កើនកិច្ចស ហប្រតិបត្តិការថែមទៀតលើវិស័យឯកជនផងដែរ ខណៈដែលប្រទេសទីម័រឡេស្តេ ក៏ជាសមាជិ កពេញសិទ្ធិរបស់អង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ លោកជំទាវប្រធានសភា បានសន្យានឹងបញ្ជូនប្រតិភូ ចូលរួមកិច្ចប្រជុំអាយប៉ា Caucus នៅកម្ពុជា តបតាមការអញ្ជើញរបស់សភា កម្ពុជា៕
ដោយ៖ ប៊ុនរិទ្ធ





