អគ្គលេខាធិការអង្គការសហប្រជាជាតិបានសរសើរកម្ពុជាថាជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព
AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥-អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម Antonio Guterres បានសរសើរកម្ពុជាថាជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព ។ ការលើកសរសើរកម្ពុជារបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបែបនេះ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពីអនាគតនៃការរក្សាសន្តិភាព ដែលធ្វើឡើងនៅទីក្រុងញូវយ៉កកាលពីសប្តាហ៍មុន ។ នេះបើយោងតាមការចេញផ្សាយរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។
បើតាមអង្គការសហប្រជាជាតិ ធ្លាប់ជាប្រទេសដែលត្រូវបានបំផ្លាញដោយសារសង្រ្គាមស៊ីវិល ប្រទេសកម្ពុជាកំពុងចូលរួមឈានមុខក្នុងបេសកកម្មរក្សាសន្តិភាពនៅទូទាំងពិភពលោក ដោយមានកងរក្សាសន្តិភាពជាង ៨ ០០០ នាក់ ចូលរួម។ ជាមួយគ្នានេះ អង្គការសហប្រជាជាតិបានសរសើរដល់កងរក្សាសន្តិភាពកម្ពុជាចំពោះជំនាញ ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដើម្បីរក្សាសន្តិភាព៕


ដោយ៖ រិទ្ធី





