សម្តេចធិបតី បញ្ជាក់ថា អ្នកយកសាសនាដើម្បីធ្វើអាជីវកម្ម ឬឆបោក គឺជាបទល្មើស
AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥--សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងធម្មការ និងសាសនា គ្រប់គ្រងអ្នកដែលអះអាងថា មានបារមី ហើយដែលហាក់មាននិន្នាការកើនឡើងកាន់តែច្រើន។ សម្ដេច បានបញ្ជាក់ថា ជំនឿសាសនា គឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗដែលមិនខុសច្បាប់នោះទេ ប៉ុន្តែក្នុងករណីដែលមានអ្នកយកសាសនាដើម្បីធ្វើអាជីវកម្ម ឬឆបោក គឺជាបទល្មើស។ អ្វីដែលសំខាន់ គឺមិនអនុញ្ញាតឱ្យពួកគេធ្វើសកម្មភាពដោយបង្ហោះតាមប្រព័ន្ធបណ្តាញសង្គមនោះឡើយ ពីព្រោះវាបង្កឱ្យមានភាពច្របូកច្របល់ក្នុងសង្គម៕


ដោយ៖គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី, ប្រភព៖ សេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្តី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥





