AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥--សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានអាជ្ញាធរអប្សរាជាសេនាធិការតូ្រវសហការជាមួយអាជ្ញាធរខេត្តសៀមរាប សិក្សាឡើងវិញអំពីប្រព័ន្ធការពាររន្ទះ និងពិនិត្យលទ្ធភាពពង្រីកបន្ថែមប្រព័ន្ធការពាររន្ទះក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ ជាពិសេស រមណីយដ្ឋានអង្គរ ដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរក្នុងបរិបទដែលគ្រោះធម្មជាតិដូចជារន្ទះជាដើម កាន់តែមានសភាពខ្លាំងជាងមុន៕


ដោយ៖គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី, ប្រភព៖ សេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្តី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥