សម្ដេចធិបតី បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធត្រៀមខ្លួន ដើម្បីឆ្លើយតបគ្រោះមហន្តរាយធម្មជាតិនារដូវវស្សានេះ ជាពិសេសគឺទឹកជំនន់
AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥--សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធត្រៀមខ្លួន ដើម្បីឆ្លើយតបគ្រោះមហន្តរាយធម្មជាតិនារដូវវស្សានេះ ជាពិសេសគឺទឹកជំនន់ ដោយត្រូវកំណត់ទីទួលសុវត្ថិភាព ត្រៀមកម្លាំង មធ្យោបាយសម្ភារៈ ដើម្បីអន្តរាគមន៍ក្នុងករណីកើតមានគ្រោះទឹកជំនន់ ដោយមានការចូលរួមពីកងទ័ព និងនគរបាលផង។
សម្ដេច បានណែនាំឱ្យក្រសួងធនធានទឹក និងឧត្តុនិយម ត្រូវតាមដានកម្ពស់ទឹកជាប្រចាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រូវត្រៀមពូជស្រូវដើម្បីចែកជូនកសិករក្នុងការស្ដាំដំណាំស្រូវឡើងវិញ ក្នុងករណីមានការខូចខាត៕


ដោយ៖គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី, ប្រភព៖ សេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្តី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥





