ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTDពុំទាន់មាន ប្រព័ន្ធសម្អាតសារធាតុបំពុលខ្យល់ និងក្លិនត្រឹមត្រូវ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦--រោងចក្រផលិតគ្រឿងបង្គុំ-បន្សំស្បែកជើង របស់ក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTD. នៅក្នុងភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមការងារក្រសួ ងបរិ ស្ថាន សហការជាមួយតំណា ងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍ រដ្ឋបា លស្រុកគងពិសី និងអាជ្ញាធរឃុំជង្រុក នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ រកឃើញថាបាន បង្កឱ្យមានការបំពុល ដោយផ្សែង និងខ្លិន ដល់ខ្យល់បរិយាកាស និងដល់ការរស់នៅប្រជាពលរដ្ឋប្រមាណ៤០គ្រួសារនៅក្នុងមូលដ្ឋានក្បែររោងចក្រ។

ក្រសួងបរិស្ថានបានលើកឡើងថានៅលើទីតាំងជាក់ស្តែង ក្រុមការងារបានរកឃើញថា ក្រុមហ៊ុនមានឡចំហាយមានចំនួន ០១គ្រឿង ដំណើរការដោយប្រើអុស លាយកម្រេច ជ័រដើម្បីដុត និងពុំមានប្រព័ន្ធសម្អាតផ្សែងត្រឹមត្រូវទេ។ ដូចគ្នាដែរ ក្រុមហ៊ុន មានឡដុតរំលាយ ជ័រ ចេញជាគ្រាប់ ដោយពុំមានប្រព័ន្ធសម្អាតសារធាតុបំពុលខ្យល់ទេ។ លើសពីនេះ ក្រុមហ៊ុន ពុំមានការគ្រប់គ្រងសំណល់ប្លាស្ទិក និងជ័រ ប្រមូលពីរោងចក្រក្នុងស្រុកសម្រាបកែឆ្នៃ ឱ្យបានត្រឹមត្រូវផងដែរ។ ក្នុងពេលចុះពិនិត្យ ក្រុមការងារ បានធ្វើតេស្តសារធាតុបំពុលខ្យល ចំនួនពីរទីតាំងផ្សេងគ្នា នឹងបានរកឃើញថាសារធាតុក្នុងខ្យល់លើសកម្រិតស្តង់ដារ។ នៅលើទីតាំងឡដុតចំហាយ ក្រុមការងារពិនិត្យឃើញថាសារធាតុ៖ កាបូនម៉ូណូអុកស៊ីត (CO) ចំនួន1657 ppm , អាសូតអុកស៊ីត (NOx) ចំនួន 15,0 ppm ,អាសូតម៉ូណូអុកស៊ីត (NO) ចំនួន50,0 ppm , ស្ពានធ័រឌីអុកស៊ីត (SO2) ចំនួន426 ppm , ស៊ីតុណ្ហភាព (flow gas t) ចំនួន161,7 °C ។

ក្រសួងរកឃើញថានៅទីតាំងឡដុតស្លរំលាយជ័រ សារធាតុ៖ កាបូនម៉ូណូអុកស៊ីត (CO) ចំនួន23,0 ppm , អាសូតអុកស៊ីត (NOx) ចំនួន 2,0 ppm , អាសូតម៉ូណូអុកស៊ីត (NO) ចំនួន2,0 ppm , ស្ពានធ័រឌីអុកស៊ីត (SO2) ចំនួន 66,0 ppm ,ស៊ីតុណ្ហភាព (flow gas te) ចំនួន 49,9 °C ។មានខ្លឹនឆ្ងៀមខ្លាំង ចំពោះមុខ ក្រុមការងារបានចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុន ដែលបាន ល្មើសនឹងលិខិតបទដ្ឋានគតិយុត្តបរិស្ថាន និងដែលបានបង្កការបំពុលបរិស្ថាន ដោយផ្សែង និង ក្លិន ដែលល្មើសនឹងមាត្រា ១៥៦, ១៧៣,១៧៦, ៣១២, ៣១៣,៣១៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។

ក្រសួងបរិស្ថាន បានដាក់ចេញវិធានការលើក្រុមហ៊ុន ដូចខាងក្រោម៖ ផ្អាកដំណើរការឡ ចំហាយជាបណ្តោះអាសន្ន រហូតដល់ក្រុមហ៊ុន បានអនុវត្តកែសម្រួលប្រព័ន្ធ សម្អាតសាធារធាតុ បំពុលខ្យល់ និងក្លិនរួចរាល់ និងរហូតដល់មានការសម្រេចជាថ្មីពីក្រសួងបរិស្ថាន ។ ពិន័យអន្តរការណ៍ទៅតាមច្បាប់កំណត់ , ក្រុមហ៊ុនត្រូវផ្តល់សំណងផលប៉ះពាល់បរិស្ថាន និងសុខភាពសា ធារណៈ តាមការវាយតម្លៃជាក់ស្តែង , ត្រូវធ្វើការកែតម្រូវវិធានកា របច្ចេកទេស លើការទុ កដាក់វត្ថុធាតុដើម ទីតាំងទុកដាក់សំណល់ផេះ និងសំណល់រឹងគ្រប់ប្រភេទ ដោយអនុ លោមការ គោលការណ៍បច្ចេកទេសនិងច្បាប់ជាធរមាន , ត្រូវរៀបចំរបាយការណ៍ វាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន និងត្រូវបង់មូលនិធិទាយជ្ជទានបរិស្ថានប្រចាំដូចបានចែងក្នុ ងកិច្ចសន្យា ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦។

ក្រសួងបរិស្ថានបានលើកឡើងថា ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាមវិធានការខាងលើ ក្រុមហ៊ុន នឹងប្រឈមនឹងការបិទអាជីវកម្មទាំងស្រុង៕

ដោយ៖ ប៊ុនរិទ្ធ , ប្រភព៖ ក្រសួងបរិស្ថាន





