ឯកឧត្តម អ៊ុន ចាន់ដាក្រើនរំម្លឹកឲ្យ ប្រជាពលរដ្ឋត្រូវបង្កើនប្រុងប្រយ័ត្ន ចំពោះបញ្ហាជម្ងឺកូវីដូ១៩
AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ -- ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានធ្វើការក្រើនរម្លឹក ដល់់ប្រជាពលរដ្ឋ ទាំងអស់ ឱ្យបន្តការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាជំងឺ កូវីដ ១៩ ខណៈ ប្រទេសជិតខាងរបស់យើង បានរកឃើញករណីវីរុសបំប្លែងថ្មី ដែលមានសមត្ថភាពឆ្លងលឿនជាងមុន ដូច្នេះហើយត្រូវបន្តអនុវត្តវិធានការ០៣ការពារ និង០៣កុំ ឱ្យបានម៉ត់ចត់ដើម្បីចូលរួមកាត់ផ្តាច់ខ្សែចម្លង ដែលជាកត្តាដ៏ចាំបាច់បំផុត នឹងទៅទទួលវ៉ាក់សាំងការពារ ដោយស្ម័គ្រចិត្តទ នៅតាមមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែកនិង ចាក់ជូនប្រជាពលរដ្ឋយើងដោយឥតគិតថ្លៃឡើយ។

ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានថ្លែងដូច្នេះ ក្នុងពិធីពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារថ្មី នៅវត្ត សុទស្សនារាម(ហៅ វត្តជ្រោយថ្ម) ស្ថិតក្នុងឃុំ បឹងកក ក្រុង កំពង់ចាមនាព្រឹកថ្ងៃទី២២ខែ ឧសភាឆ្នាំ២៩២៥ នេះ។ ឯកឧត្តម អ៊ុន ចាន់ដាក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមនូវវិធានការណ៏ សុខាភិបាលគឺបន្តការពារថែរក្សានូវវិធីការពារ០៣កុំ ០៣ការពារនិងគោលការស្ម័គ្រចិត្ត ទៅចាក់ វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅតាមមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែក ដោយមិនគិតថ្លៃឡើយ ដែលជាវិធានការណ៍ចំបងនៃការទប់ស្កាត់និងកាត់ផ្តាច់នូវការចម្លងមេរោគនេះ។ក្នុងករណីមានការកើតឡើង ត្រូវកាត់បន្ថយការជួបជុំនឹងត្រូវពាក់ម៉ាស់ដើម្បីចូលរួមទប់ស្កាត់។យើងមិនចង់ឲ្យជួបនូវវិបត្តិដូចឆ្នាំ ២០២០ ២០២២នោះឡើយ។

ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋត្រូវត្រូវអប់រំផ្សព្វផ្សាយដល់ពលរដ្ឋនិងកូនចៅរបស់ខ្លួន នៅឲ្យឆ្ងាយកុំឲ្យមានការ ពាក់ព័ន្ធនិងបញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន បញ្ហាល្បែងស៊ីសងគ្រប់ប្រភេទនិងពិសេសបញ្ហាសារាចរណ៍ ត្រូវនាំគ្នា គោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវទាំងអស់គ្នាដោយទៅណាមកណាត្រូវពួកមួកការពារនិងជិះរថយន្តត្រូវពាក់ខ្សែក្រវាត់ហើយត្រូវជៀសឲ្យឆ្ងាយនិងមិន ត្រូវចូលរួមពាក់ព័ន្ធរាលើបញ្ហា ទាំងនោះឡើយ។ការមិនចូលនៅបញ្ហ ទានបាន គឺជាការរួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងគ្រួសារ ៕

ដោយ៖ ឆាយ ម៉ុត





