AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ -- ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍ថា រដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងជើងបានធ្វើដំណើរទៅកាន់ប្រទេសស្វីស ដើម្បីចូលរួម សន្និបាតរបស់អង្គការសុខភាពពិភពលោក។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង បាននិយាយថាគណៈប្រតិភូកូរ៉េខាងជើងដឹកនាំដោយរដ្ឋមន្ត្រីសុខាភិបាលសាធារណៈលោក ជុង មូរីម (Jong Mu-rim) បានធ្វើដំណើរទៅកាន់ទីក្រុងហ្សឺណែវដើម្បីចូលរួមមហាសន្និបាតសុខភាពពិភពលោកប្រចាំឆ្នាំលើកទី៧៨៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)