រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាននឹងធ្វើទស្សនកិច្ចនៅប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ -- យោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃចន្ទថា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក ម៉ូហាមម៉ាដ អ៊ីសាក់ ដារ (Mohammad Ishaq Dar) នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២១ ខែឧសភា។
អ្នកនាំពាក្យបាននិយាយថា លោក ដារ ត្រូវបានអញ្ជើញដោយ លោកវ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





