រ៉ុក្កែត CERES-1 របស់ចិនបានបាញ់បង្ហោះផ្កាយរណបថ្មីពីសមុទ្រ
AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ -- ប្រទេសចិនបានបាញ់បង្ហោះគ្រាប់រ៉ុក្កែតសេរេស-១ (CERES-1) ចេញពីដែនទឹកក្បែរខេត្តសានទុង ភាគខាងកើតប្រទេសចិនកាលពីថ្ងៃចន្ទ ដោយដាក់ផ្កាយរណបថ្មីចំនួនបួនចូលទៅក្នុងគន្លងដែលបានគ្រោងទុក។
រ៉ុក្កែតពាណិជ្ជកម្មនេះបានផ្ទុះនៅម៉ោង ៣:៣៨នាទីរសៀល (ម៉ោងនៅទីក្រុងប៉េកាំង) ដោយដឹកផ្កាយរណបចំនួន ៤ដែលជាកម្មសិទ្ធិរបស់ក្រុមតារានិករ Tianqi ។ មជ្ឈមណ្ឌលបង្ហោះផ្កាយរណបតៃយ័នបានធ្វើការបាញ់បង្ហោះរ៉ុក្កែតនេះនៅឯសមុទ្រ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





