តំបន់ប្រតិបត្តិការសឹករងកណ្តាលផ្សព្វផ្សាយសភាពការណ៍ថ្មីៗដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះក្រោមអង្គភាព
AKP កណ្ដាល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥-- លោក វរសេនីយ៍ឯក ម៉ឹង ម៉េងហាន មេបញ្ជាការរង និងជានាយសេនាធិការតំបន់ប្រតិបត្តិការសឹករងកណ្តាល តំណាងឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល នៅទី១៩ ខែឧសភា ឆ្នាំ២០២៥ បានធ្វើការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងអប់រំចិត្តសាស្ត្រ នៅទីបញ្ជាការ។
លោក វរសេនីយ៍ឯក ម៉ឹង ម៉េងហាន មេបញ្ជាការរង បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវយកចិត្តទុកដាក់បំពេញការងារឱ្យបានល្អប្រសើរ គោរពឱ្យបាននូវវិន័យ ច្បាប់លក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ។ ជាមួយគ្នានោះដែរ លោកមេបញ្ជាការរងបានលើកឡើងអំពីសភាពការណ៍ទូទៅទាំងក្នុង និងក្រៅប្រទេស ដើម្បីឱ្យនាយទាហាន នាយទាហានរង ពលទាហាន បានជ្រួតជ្រាប និងយល់ដឹងបន្ថែមពីបញ្ហាសង្គម ក៏ដូចជាបញ្ហាពិភពលោក។


លោក មេបញ្ជាការរង បានក្រើនរម្លឹកដល់នាយ ពលទាហានទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តការងារឱ្យបានម៉ឺងម៉ាត់តាមមុខងារតួនាទីរបស់ខ្លួន ក្នុងភាពទទួលខុសត្រូវខ្ពស់ ត្រូវអនុវត្តឱ្យបានជោគជ័យតាមផែនការកំណត់របស់ថ្នាក់លើ ចូលរួមការងារកសាងអង្គភាព ការងារបង្កបង្កើនផល និងត្រៀមកម្លាំងអន្តរាគមន៍សម្រាប់ថ្នាក់លើ២៤ម៉ោងលើ២៤ម៉ោង សម្រាប់យថាហេតុផ្សេងៗ ចៀសឱ្យឆ្ងាយពីគ្រឿងញឿន និងចូលរួមគោរពច្បាប់ចរាចរណ៍៕

ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





