លោកជំទាវ ភឿង សកុណា អញ្ជើញដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង
AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥-- លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីដំណើរប្រព្រឹត្តទៅរបស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានលើកពីបញ្ហាប្រឈម សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ការងារអាទិភាពសម្រាប់ខេត្ត និងវិស័យអាទិភាព ដើម្បីស្វែងរកដំណោះស្រាយ និងដាក់ទិសដៅការងារថ្មីផងដែរ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាជាច្រើនរូបផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





