មន្រ្តីបច្ចេកទេសអាជ្ញាធរទន្លេសាបបង្ហោះដ្រូនផ្តិតយករូបភាពស្ថានភាពទូទៅនៃការប្រើប្រាស់ដីធ្លី ជុំវិញតំបន់បឹងទន្លេសាប
AKP ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥-- សកម្មភាពមន្រ្តីបច្ចេកទេសទីវាលអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ចុះបង្ហោះដ្រូនផ្តិតយករូបភាពស្ថានភាពទូទៅនៃការប្រើប្រាស់ដីធ្លី និងទម្រង់ស្ទឹងសំខាន់ៗទាំង១១ ជុំវិញតំបន់បឹងទន្លេសាប ក្នុងរដូវប្រាំង ស្ថិតក្រោមផ្លូវជាតិលេខ៥ និងលេខ៦ (ជំហាន១) នៃខេត្តទាំង៦ ជុំវិញតំបន់បឹងទន្លេសាប សម្រាប់ជាទឡ្ហីករណ៍បឋម ក្នុងការចុះសិក្សាស្រាវជ្រាវជាក់ស្តែងតាមស្ទឹងទាំង ១១ ជុំវិញបឹងទន្លេសាប ។

ស្ទឹងសំខាន់ៗទាំង ១១ ជុំវិញតំបន់បឹងទន្លេសាប គឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូសុីបឹងទន្លេសាបទាំងមូល ដោយនាំយកទឹក ដីល្បាប់ សារធាតុចិញ្ចឹម និងសមាសធាតុសរីរាង្គផ្សេងៗពីផ្ទៃរងទឹកភ្លៀងនៃអាងទន្លេសាបចាក់ចូលទៅក្នុងបឹង។ លើសពីនេះទៅទៀត ស្ទឹងទាំងនេះក៏មានតួនាទីសំខាន់ផងដែរសម្រាប់សង្គម សេដ្ឋកិច្ច ដោយផ្តល់នូវទឹកសម្រាប់ស្រោចស្រពដំណាំកសិកម្ម ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យផ្សេងៗ៕




ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





