ក្រសួងបរិស្ថាន៖ គុណភាពខ្យល់ព្រឹកថ្ងៃទី១៤ ឧសភានេះមានភាព"ល្អណាស់"
AKP ភ្នំពេញ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥--ក្រសួងបរិស្ថានបានគូសបញ្ជាក់ឲ្យដឹងថានៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះមានភាពល្អណាស់។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជាថា សម្រាប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង៨.២៥ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
ក្រសួងបានបង្ហាញថា ពណ៌ខៀវៈមានគុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តពោធិ័សាត់ ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគីរី ខេត្តកំពង់ឆ្នាំងខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តក្រចេះ ខេត្តស្វាយរៀង ខេត្តកែប ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តប៉ៃលិន៕




ដោយ៖ប៊ុនរិទ្ធ,ប្រភព៖ ក្រសួងបរិស្ថាន





