លោកស្រី Hannah Fairbank លេខាធិការដ្ឋានមូលនិធិបរិស្ថានពិភពលោក (GEF) វាយតម្លៃខ្ពស់លើ សមិទ្ធផលគម្រោងសម្រេចបានរបស់ក្រសួងបរិស្ថាន
AKP ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ — បន្ទាប់ពីកិច្ចប្រជុំ GEF Regional Constituency សម្រាប់តំបន់អាស៊ីខាងកើត នៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ លោកស្រី Hannah Fairbank លេខាធិការដ្ឋានមូលនិធិបរិស្ថានពិភពលោក (GEF) បានបន្តដំណើរទស្សនកិច្ចពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោង ការបញ្ជ្រាបការគ្រប់គ្រងធនធានធម្មជាតិទៅក្នុងតំបន់ទេសភាពនៃព្រៃធម្មជាតិ និងផលិតភាពធម្មជាតិនៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា (INRM) នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ចាប់ពីថ្ងៃទី៩ ដល់១១ ខែឧសភា ឆ្នាំ២០២៥។

លោកស្រី Hannah បានសម្ដែងនូវការពេញចិត្ត និងគាំទ្រដល់ការអនុវត្តគម្រោង ដែលដឹកនាំអនុវត្តដោយអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រនៃក្រសួងបរិស្ថាន។ ជាមួយគ្នានេះ លោកស្រី បានបញ្ជាក់ជូនដល់ទីភ្នាក់ងាររបស់ GEF (GEF Agencies) នៅកម្ពុជា ដែលរួមមាន UNDP, FAO, IFAD អំពីសមិទ្ធផលជាក់ស្តែងដែលគម្រោងសម្រេចបាន ជាពិសេសគឺការផ្សាភ្ជាប់រវាងគោលនយោបាយ និងការអនុវត្តជាក់ស្តែងនៅមូលដ្ឋាន ដើម្បីចូលរួមជាឆ្លើយតបបរិស្ថានសកល៕


ដោយ: យា ចិន្តាខន្តី (ប្រភព: ក្រសួងបរិស្ថាន)





