សម្តេចប្រធានរដ្ឋសភាផ្តល់អនុសាសន៍៦ចំណុចពាក់ព័ន្ធនិងការពន្លឿនការអនុវត្តផែនការសកម្មភាពស្តីពី ប្រជាជន និងអភិវឌ្ឍន៍ (ICPD)
AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ -- សម្តេចប្រធានរដ្ឋសភាកម្ពុជាបានផ្តល់អនុសាសន៍៦ចំណុច ជូនអង្គសិក្ខាសាលាសភា ស្តីពី“ការឈ្វេងយល់ពីក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា២០២៤-២០៣០: ពន្លឿនការអនុវត្តផែ នការសកម្មភាពស្តីពី ប្រជាជន និងអភិវឌ្ឍន៍ (ICPD) ។

ការលើកជាអនុសាសន៍នេះខណៈពេលគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីត យុទ្ធជន យុវនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានសហការជាមួយក្រសួ ងផែនការ និងទទួលបានការគាំទ្រពីមូលនិធិសហប្រ ជាជាតិសម្រាប់ប្រជាជន និងអភិវឌ្ឍន៍ (UNFPA) បានរៀបចំសិក្ខាសាលាសភា ស្តីពី“ការឈ្វេងយល់ពីក្របខ័ណ្ឌយុទ្ធសាស្ត្រ កម្ពុជា២០២៤-២០៣០: ពន្លឿនការអនុវត្តផែនការសកម្មភាពស្តីពី ប្រជាជន និងការអភិវឌ្ឍ (ICPD)» នៅវិមានរដ្ឋសភា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ។មានប្រសាសន៍បើកសិក្ខាសាលានេះ សម្តេចប្រធានរដ្ឋសភា បានផ្តល់នូវអនុសាសន៍ចំនួន ៦ចំណុច ជូនអង្គសិក្ខាសាលា សម្រាប់ការពិចារណានិ ងពិភាក្សាគ្នា សំដៅរួមគ្នាស្វែងរកនូវវិធី សាស្ត្រ និងដំណោះស្រាយសមស្រប ក្នុងការដោះស្រាយបញ្ហាប្រឈម ដែលនៅសេសសល់ ក្នុងការអនុវត្តផែនការសកម្មភាព ICPD ក៏ដូចជាឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រ កបដោយចីរភាព (SDGs) នៅឆ្នាំ២០៣០ ដែលក្នុងនោះមានគោលដៅពាក់ព័ន្ធសំខាន់ៗ ដូចជា ពុំមានភាពក្រីក្រ គ្រោះស្រេកឃ្លានស្មើសូន្យ សុខភាពនិងសុខុមាលភាពមាំមួន ការអប់រំប្រកបដោយគុណភាព សមភាពយេនឌ័រ ការងារសមរម្យ កំណើនសេដ្ឋកិច្ច និងភាពជាដៃគូដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាព ជាដើមនោះ។

អនុសាស ន៍ទំាង៦ចំណុចរបស់សម្តេចប្រធានរដ្ឋសភា មានដូចជា៖ - ទីមួយ៖ ស្នើដល់ គណៈកម្មការទី ៨ និងគណៈកម្មាការពាក់ព័ន្ធនានា នៃ រដ្ឋសភាបន្តបំពេ ញតួនាទីតាមដាន ត្រួតពិនិត្យច្បាប់ និងគោលនយោបាយឱ្យបានខ្ជាប់ខ្ជួន ដោយសហការដោយជិតស្និទ្ធ ជាមួយ រាជរដ្ឋាភិបាល ជាពិសេសគណៈកម្មាធិការពិសេស ដែលមានរួមបញ្ចូល ក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ និងអង្គការដៃគូ និងសង្គមស៊ីវិល ដើម្បីលើកកម្ពស់ការអនុវត្ត ផែនការសកម្មភាព ICPD និងគោលនយោបាយពាក់ព័ន្ធឱ្យមានប្រសិទ្ធភាព។ - ទីពីរ៖ សូមលើកទឹកដល់ក្រសួង ផែនការ និងគណៈកម្មាធិការពិសេស យកចិត្តទុកដាក់ដល់ការប្រមូលទិន្នន័យ និងធ្វើបច្ចុប្ប ន្នភាព ស្ថិតិប្រជាជនជាប្រចាំ ដើម្បីជាមូលដ្ឋាន សម្រាប់ការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ ការតាមដានវឌ្ឍនភាព និងវាយតម្លៃប្រសិទ្ធភាពគោលនយោបាយនិងកម្មវិធី នានា។ ទិន្នន័យស្ថិតិអាចជួ យដល់រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ដឹងពីបម្រែបម្រួលប្រជាសាស្ត្រ តម្រូវការធនធាន និងផលប៉ះពាល់ នៃ គោលនយោបាយ និងអន្តរាគមន៍នានា ដែលនាំមកនូវ លទ្ធផលនៃ ការអភិវឌ្ឍមានប្រសិទ្ធភាព និងសមធម៌។ - ទីបី៖ យើងត្រូវបន្តពង្រឹងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដោយ លើកកម្ពស់កិច្ច សន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរវិស័យ និងភាពជាដៃពហុភាគីនៅកម្រិតជាតិ តំបន់ និងសកល ដើម្បីជំរុញកម្មវិធីសកម្មភាព ICPD សម្រេចបានតាមគោលដៅ។ សម្តេចបានបញ្ជាក់ថា៖«យើងចាំបាច់ត្រូវកៀរគរធនធាន បន្ថែមទៀត ដោយពង្រឹងកិច្ចសហការ គ្នាជិតស្និទ្ធរវាងតួអង្គពាក់ព័ន្ធ និងស្រូបយកផលប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ និងគំនិតនវានុវត្តន៍ នានា ដើម្បីផ្តល់ដំណោះស្រាយលើបញ្ហាប្រជាជននិងការអភិវឌ្ឍ ក៏ដូចជាការ លើកកម្ពស់អ ភិបាលកិច្ចដោយផ្តោតលើប្រជាជន»។ចំណែ- ទីបួន៖ យើងត្រូវធានាថា គោលការណ៍នៃសមភាព យុត្តិធម៌ សិទ្ធិ និង សេចក្តីថ្លៃថ្នូរ របស់មនុស្ស ត្រូវបានប្រើប្រាស់ធ្វើជាមាគ៌ាក្នុងការរៀបចំ និងការអនុវត្តគោលនយោបាយ។ ក្នុងន័យនេះ យើងត្រូវជំរុញ ផ្តល់ឱកាស និងផ្តល់ភាពអង់អាចដល់ប្រជាជនដែលងាយរងគ្រោះ ដើម្បីជួយពួកគេ ឱ្យទទួលបានភាគលាភពីកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ជាពិសេស ការកាត់បន្ថយហានិភ័យ បណ្តាលមកពីការប្រែប្រួលអាកាសធាតុ ជំងឺឆ្លង ជំងឺមិនឆ្លង គ្រោះមហន្តរាយ និងផលប៉ះពាល់នានា។ - ទីប្រាំ៖ បន្តជំរុញយុទ្ធនាការ «ពលរដ្ឋមានសុខភាពល្អ កម្ពុជាបវររុងរឿង ឱ្យកាន់តែសកម្ម ដើម្បីចូលរួមចំណែក ដល់ការរក្សាមូលធន មនុស្សដ៏ល្អ មានជំនាញវិជ្ជាជីវៈច្បាស់លាស់ សុខភាពល្អ ប្រកបដោយក្រមសីលធម៌ ដើម្បីសម្រេចបាននូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុង ក្របខ័ណ្ឌ ICPD និងសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs) ដោយធានាថា គ្មាននរណាម្នាក់ត្រូវបានបោះបង់ឡើយ។ និង - ទីប្រាំមួយ៖ លើកទឹកចិត្តដល់ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត តាមរយៈការវិនិយោគសាធារណៈ ឬការកៀរគរធនធានពីប្រភពនានា ដើម្បីពង្រឹងវិស័យសុខាភិបាល និងការថែទាំ និងលើកកម្ពស់ សុខភាព និងសុខុមាលភាពមនុស្សចាស់ជរា។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានថ្លែងការកោតសរសើរ ចំពោះការប្តេជ្ញាចិត្តរបស់រាជ រដ្ឋាភិបាលអណត្តិទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដែលបានកំណត់ យកមនុស្ស ជាអាទិភាពចំបង ក្នុងចំណោមអាទិភាពគន្លឹះទាំង ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។ រាជរដ្ឋាភិបាលបានបង្កើនថវិកាជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ដោយបានកើនដល់ ៥៥០ លានដុល្លារសហរដ្ឋ អាមេរិក ដើម្បីជំរុញការគ្របដណ្តប់សុខភាពជាសាកល ឱ្យបានទូលំទូលាយ ទូទាំងរាជធានី-ខេត្ត។សម្តេចប្រធានរដ្ឋសភាក៏បានឲ្យដឹងថា រហូតមកដល់ពេលនេះ ប្រជាជនមានបណ្ណ សមធម៌ មានចំនួនប្រមាណ ៤ លាននាក់ ដែលស្មើនឹង ៣០,០៧% និង បណ្ណ ប.ស.ស. មាន ១៩,៣៦% ហើយការចំណាយលើរបប សន្តិសុខសង្គមចំនួន ប្រមាណ ៥៧៤ លានដុល្លារអាមេរិក និងប្រព័ន្ធ គាំពារសង្គម ប្រមាណ ២៨៥ លានដុល្លារអាមេរិក។ លើសពីនេះ រាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និង បច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួន ១,៥ លាននាក់។ សម្តេចក៏បានលើកឡើងផងដែរថា កម្ពុជាពិតជាមានមោទនភាព ដែលទទួលបានចំណា ត់ថ្នាក់លេខ១ លើគោលនយោបាយពន្យារកំណើតអាស៊ីប៉ាស៊ី ហ្វិក (Asia Pacific Contraceptive Policy Atlas) ឆ្នាំ២០២៣ ដែលនេះជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ អំពីការ យកចិត្តទុកដាក់ខ្ពស់របស់ កម្ពុជាក្នុងការធានាលទ្ធភាពទទួលបានជាសកល ចំពោះការធ្វើផែ នការគ្រួសារ និងសេវាសុខភាពបន្តពូជ។ លើសពីនេះ កម្ពុជាក៏មានវឌ្ឍនភាព ល្អប្រសើរ ក្នុងការផ្តល់អំណាចដល់យុវជន លើការអប់រំផ្លូវភេទដ៏ទូលំទូលាយ ការលុបបំបាត់ ទប់ស្កាត់ និងឆ្លើយតបគ្រប់ទម្រង់នៃអំពើហិង្សាយេនឌ័រ និងការរើសអើសអើងលើស្ត្រី និងកុមារីផងដែ រ៕
ដោយ៖ ប៊ុនរិទ្ធ





