រដ្ឋបាលខេត្តកំពង់ចាមបានរៀបចំបុណ្យវិសាខបូជា នៅវត្តសុទស្សនារាម (ជ្រោយថ្ម) ក្រុងកំពង់ចាម
AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥--រដ្ឋបាលខេត្តកំពង់ចាមបានរៀបចំ ប្រារព្ធបុណ្យវិសាខបូជា នៅវត្តសុទស្សនារាម (ជ្រោយថ្ម) ក្រុងកំពង់ចាម កាលពីនារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ក្រោមអធិបតីភាព លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត ដែលជាតំណាងឲ្យឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។

លោកស្រី ប៉ាង ដានី អភិបាលរងខេត្តបានលើកឡើងថា ការប្រារព្ធពិធីបុណ្យ វិសាខបូជា គឺដើម្បីរំលឹកទៅដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន៣ ដែលទាក់ទងទៅនឹងព្រះសម្មា សម្ពុទ្ធបរមគ្រូជាម្ចាស់ នៃយើងមាន ទី១៖ ព្រះអង្គទ្រង់ប្រសូត្រ ២៖ ព្រះអង្គទ្រង់ត្រាស់ដឹង និងទី៣៖ ព្រះអង្គទ្រង់ចូលបរិនិព្វាន ដែលព្រឹត្តិការណ៍ដ៏អស្ចារ្យទាំង៣នេះបានកើតឡើងចំថ្ងៃពេញបូណ៌មី ខែពិសាខដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។

លោកជំទាវអភិបាលរងខេត្តកំពង់ចាម ក៏បានបញ្ជាក់ថា បុណ្យវិសាខបូជា គឺជាបុណ្យដ៏ធំ មួយក្នុងព្រះពុទ្ធសាសនា ដែលព្រះរាជាណាចក្រកម្ពុជាយើង បានចាត់ទុកថាជាបុណ្យជាតិ។ ជាងនេះទៅទៀតបុណ្យនេះត្រូវបាននៃអង្គការសហប្រជាជាតិ បានអនុម័ត និង ទទួលស្គាល់វិសាខបូជា ជាបុណ្យអន្តរជាតិ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩។ យើងទាំងអស់គ្នាប្រារព្ធធ្វើពិធីបុណ្រ គ្រប់ពិធីបុណ្យផ្សេងៗ ទៅបានវាអាស្រ័យទៅដោយ ប្រទេសជាតិយើង ដែលប្រជាពលរដ្ឋរស់នៅនៅ ក្រោម ម្លប់សុខសន្តិភាព ហើយប្រទេសទាំងមូលមានសន្តិភាពពេញបរិបូណ៌ ក្រោមការនយោបាយ ដឹកនាំឈ្នះៗ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសឯក និងជាស្ថាបនិកសន្តិភាពនៃយើង៕



ដោយ៖ ឆាយ ម៉ុត





