ឯកឧត្តម ម៉ាង ស៊ីណេត ទទួលជំនួបពិភាក្សាការងារជាមួយគណ:ប្រតិភូឡាវ
AKPព្រះសីហនុ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥--
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ទទួលជំនួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ Vongsack Phanthvong ប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខឡាវ និងជាប្រធានក្រុមមិត្តភាពរដ្ឋ សភាឡាវ-កម្ពុជា នៅសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃសៅរទី១០ ខែឧសភា ឆ្នាំ២០២៥ ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ សូមស្វាគមន៍ការមកដល់របស់គណ: ប្រតិភូឡាវនៅលើទឹកដីតំបន់ឆ្នេរដ៏ស្រស់បំព្រងនាពេលនេះ ព្រមទាំងបានជំរាបជូនពីសក្តានុពល ភូមិសាស្ត្រ និងវិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ មាន ៦ក្រុង ស្រុក ២៩ឃុំ សង្កាត់ ស្មើនឹង ១១១ភូមិ មានប្រជាពលរដ្ឋ ៣១ម៉ឺននាក់ ក្នុងឆ្នាំ២០២៣ GDP សម្រាប់មនុស្សម្នាក់ ៤.៦០២ដុល្លាអាមេរិក ខេត្តព្រះសីហនុសម្បុរទៅដោយធនធានធម្មជាតិ ក្នុងនោះមានដូចជា កោះតូច ធំចំនួន៣២ ថ្មដុស១ ថ្មប៉ប្រះទឹក៥ និងមានឧទ្យានជាតិលើ គោក និងបាតសមុទ្រ ទាំងអស់េនះជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ខេត្តមានឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ ដែលមានភាពស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរណ៍ ។

ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាល ប្រសិទ្ធនាមថា ជាតារារះនាទិស នារតី ម្យ៉ាងទៀតខេត្តព្រះសីហនុ ជាខេត្តស្នូលនៃបំបន់ខេត្តឆ្នេរសមុទ្រទាំង៤ ដែលមាន ខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប ត្រូវបានក្លឹបឆ្នេរសមុទ្រស្អាតលើដកលលោក ដាក់បញ្ជូនជាសមាជិកក្លឹបឆ្នេរស្អាតកាលពីឆ្នាំ២០១១ នៅប្រទេសសេណេហ្កាល់ ។ ចំពោះច្រកចេញចូលរបស់ខេត្ត មានផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក ផ្លូវគោក មានផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលឿន និងផ្លូវដែក រាជរដ្ឋាភិបាលមានមហិច្ឆាតាពង្រីកផ្លូវដែក ផ្លូវអាកាស ព្រលានយន្តហោះអន្តរជាតិមានផ្លូវរត់ប្រវែង ៣ ៣០០ម៉ែត្រ ផ្លូវទឹកមានកំពង់ផែអន្តរជាតិចំនួន៣ ទី១.កំពង់ផែកែវផុស ២.កំពង់ផែស្ទឹងហាវ ៣.កំពង់ផែស្វយ័តក្រុងព្រះសីហនុ ពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងត្រូវបានធ្វើការអភិវឌ្ឍជា ៣ដំណាក់កាលឱ្យមានជម្រៅទឹករហូត ១៧.៥០ម៉ែត្រ អាចឪ្យនាវាតូច ធំចូលចតនៅខេត្តព្រះសីហនុបាន។ ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើការ និងពីរផ្សេងទៀតកំពុងអភិវឌ្ឍ។


ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ខេត្តព្រះ សីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងចែកជា ៣ហ្សូន ១.ឧស្សាហកម្ម និងដឹកជញ្ជូន ២.ទីក្រុងសមាហរណកម្ម ពាណិជ្ជកម្ម តំបន់ស្នាក់នៅ និងហិរញ្ញវត្ថុអន្តរជាតិ ៣.តំបន់កោះ រៀបចំជាតំបន់ទេសចរណ៍អន្តរជតិ នេះជាសក្តានុពល ស្របតាមផែនការរបស់រាជ រដ្ឋាភិបាលរុញច្រានខេត្តព្រះសីហនុ ។


ឯកឧត្តម នាយឧត្តមសេនីយ៍ Vongsack Phanthvong ប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខឡាវ និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាឡាវ-កម្ពុជា បានថ្លែង អំណគុណ ឯកឧត្តម អភិបាលខេត្ត និងសហការរី ជំនួយឱ្យប្រតិភូឡាវដែលបានមកធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុនាពេលនេះ ដោយបានឃើញខេត្តព្រះសីហនុមានការអភិ វឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយដំណើទស្សនកិច្ចរបស់គណប្រតិភូនាពេលនេះ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាពគ្រប់ជ្រុងជ្រោយរវាងរដ្ឋសភានៃប្រទេសទាំងពីរឡាវ និងកម្ពុជា នេះជាកិត្តិយដែលបានឃើញពីការវិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសការរីកចម្រើនរបស់ខេត្តព្រះសីហនុ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ និងសូមជូនពរឪ្យទំនាក់ទំនងរវាងរាជរដ្ឋាភិបាលទាំងពីរ សភានៃប្រទេសទាំងពីរ ពិសេសរដ្ឋបាលខេត្តព្រះសីហនុ មានសុខភាពល្អ ប្រាជ្ញាឈ្លៀសវៃក្នុងការដឹកនាំអភិវឌ្ឍខេត្តឪ្យមាន ការរីកចម្រើនបន្ថែមទៀត ៕
ដោយ៖ ងូ សុមុនី





