ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េផ្តល់ថវិកាដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ
AKP ភ្នំពេញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥--ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េបានប្រគល់ថវិកាជាង៥ម៉ឺនដុល្លារអាមេរិកដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ។នេះបើតាមសេចក្តីប្រកាស ព័ត៌មានរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកូរ៉េស្តីពីការប្រគល់ថវិកាសប្បុរសធម៌ ជូនសមាគមគ្រូ ពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)បានលើកឡើងថានៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតនៃព្រះរាជាណា ចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាននាំយក ថវិកាចំនួន ៥៦.០០០ ដុល្លារអាមេរិក ដែលទទួលបានពីសប្បុរសជននានា ដែល ជាផ្នែកមួយនៃគម្រោងអង្គរ (Angkor Project) ប្រគល់ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជ នសម្តេចតេជោ (TYDA)។

ពិធីប្រគល់ និងទទួលថវិកាខាងលើ ត្រូវបានប្រារព្ធធ្វើឡើងនៅទីស្តីការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ដោយមានការអញ្ជើញចូលរួមទទួលពីលោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងជានាយកមន្ទីរពេទ្យហ្លួងម៉ែ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងនាយកដ្ឋានបុគ្គលិក និងនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផងដែរ។ គម្រោងអង្គរត្រូវបានអនុវត្តចាប់ពីខែឧសភា ឆ្នាំ២០២៤ រហូតដល់ខែកុម្ភៈឆ្នាំ២០២៥ ដែល ជាសកម្មភាពមួយក្នុងការជំរុញការងារការទូតសេដ្ឋកិច្ច ក្នុងគោលបំណងលើកកម្ពស់ វិស័យ វប្បធម៌ ទេសចរណ៍ និងការចូលរួមជួយកិច្ចការសង្គម តាមរយៈការរៀបចំកម្មវិធីសំខាន់ៗ ចំនួន ០៣៖ (១) ពិព័រណ៍រូបថត "The Face of Cambodia" (២) កម្មវិធីរាត្រីសប្បុរសធម៌ “The Odyssey: Cambodia-Korea"; និង (៣) ការតាំងពិព័រណ៍សិល្បៈ (Art Exhibition "Legacies of Legacy) ការថតរូប និងថតវីដេអូនៅតាមប្រាសាទ និងការបរិច្ចាគថវិកាជូនសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងមជ្ឈមណ្ឌលកុមារកំព្រា ខេត្តសៀមរាប៕





ដោយ៖ ប៊ុនរិទ្ធ





