អង្គការ Oxfam ដាក់ឱ្យប្រើប្រាស់ស្ថានីយផលិតទឹកពិសាសុវត្ថិភាពចំនួន៥
AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥--
អង្គការអុកស្វាម Oxfam និងអង្គការដៃគូ HURREDO មានមោទនភាពក្នុងការរៀបចំប្រារព្ធពិធីបើកដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយផលិតទឹកពិសាសុវត្ថិភាព ដែលទើបតែបានសាងសង់រួចរាល់ចំនួន៥ស្ថានីយ ក្រោមគម្រោង លើកកម្ពស់ទឹកស្អាត និងអនាម័យប្រកបដោយបរិយាបន្ន និងនិរន្តភាពនៅបឹងទន្លេសាប ដែលទទួលបានការគាំទ្រពី KOICA ។

ប្រភពពីអង្គការ Oxfam បានឱ្យដឹងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ថា ស្ថានីយទាំង៥នេះនឹងផ្តល់ទឹកពិសាប្រកបដោយសុវត្ថិភាព តម្លៃសមរម្យ សម្រាប់សហគមន៍គោលដៅនៅជុំវិញបឹងទន្លេសាប ដែលជួយកាត់បន្ថយហានិភ័យសុខភាព បង្កើតមុខរបរនៅមូលដ្ឋានដែលមាននិរន្តរភាព ពង្រឹងភាពអង់អាចសហគមន៍ក្នុងភាពជាម្ចាស់ការ និងគាំទ្រអនាគតដ៏ល្អប្រសើរសម្រាប់ទាំងអស់គ្នា៕


ដោយ ណយ នឿន (ប្រភព៖ Oxfam)





