សង្រ្កាន្តវត្តភ្នំ២ថ្ងៃ ទទួលបានទេសចរជាង១លាននាក់ ក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិ២០២៥
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥--
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥ ខែមេសា សង្រ្កាន្តវត្តភ្នំ មានទេសចរ និងពលរដ្ឋកម្សាន្តចំនួន ១លាន ២៨ម៉ឺននាក់។

លោកស្រីបានបញ្ជាក់ថា «សង្រ្កាន្តវត្តភ្នំ» បានស្រូបទាញទេសចរមកកម្សាន្តយ៉ាងច្រើនកុះករ ជាពិសេសនាពេលរសៀល និងល្ងាច។ ចំនួនកើនឡើងជាងឆ្នាំមុន ខណៈឆ្នាំនេះមានភ្ជាប់ជាមួយផ្លូវថ្មើរជើងនាពេលល្ងាច។

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ សង្រ្កាន្តវត្តភ្នំមិនមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់នោះទេពោលសមត្ថកិច្ច និង អាជ្ញាធរអាចគ្រប់គ្រងស្ថានភាពបានយ៉ាងល្អ។ ទន្ទឹមនឹងនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងភរិយា តែមានវត្តមានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំសប្បាយជាមួយប្រជាពលរដ្ឋដោយផ្ទាល់។

ជាមួយគ្នានេះដែរ ឯកឧត្ដមអភិបាលរាជធានីក៏បង្ហាញពីទិដ្ឋភាពអ៊ូរអរកម្សាន្តសប្បាយនារាត្រីថ្ងៃទីពីរ វារៈវ័នបត រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥៕
ដោយ សួស សំរិត




