ប្រជាពលរដ្ឋចូលរួមសង្ក្រាន្តបាត់ដំបងទទួលបានសារអប់រំពីបញ្ហាគ្រឿងញៀន និង App NoDrug
AKP បាត់ដំបង ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥-ឯកឧត្តម ធូ ភា ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបងបានថ្លែងបញ្ជាក់ថា ប្រជាពលរដ្ឋចូលរួមសង្ក្រាន្តបាត់ដំបងទទួលបានសារអប់រំពីបញ្ហាគ្រឿងញៀន និង App NoDrug ។

ការថ្លែងបែបនេះ ក្នុងពេលដែលដឹកនាំកម្លាំងធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀននិងអត្ថប្រយោជន៍ ការទាញយក App NoDrug ជូនដល់ប្រជាពលរដ្ឋដែលមកចូលរួមព្រឹត្តិការណ៍សង្ក្រានបាត់ដំបងដែលមានចំនួនប្រមាណជា៥០ម៉ឺននាក់ ក្នុងឱកាសថ្ងៃទី២នៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ។

ឯកឧត្តម ធូ រភា បានថ្លែងអំណរគុណដល់គ្រប់សមាសភាពលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តទាំងអស់ដែលបានរួមគ្នាធ្វើសកម្មភាពព្រមព្រមគ្នាជាចលនាជាតិក្នុងការធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់និងថ្នាក់គ្រឿងញៀនតាមរយៈការដាក់តាំងបណ្តាពាក្យស្លោកប្រឆាំងគ្រឿងញៀន ពិធីករ ពិធីការិនីនៃកម្មវិធីកម្សាន្តសប្បាយនានាអបអរសាទរក្នុងព្រឹត្តិការណ៍សង្ក្រាន្តខេត្តបាត់ដំបងរយៈពេលពីរថ្ងៃនេះ។


ក្នុងឱកាសនោះដែរ ឯកឧត្តម ធូ ភា បានបន្ថែមថា ការផ្សព្វផ្សាយបញ្ហាគ្រឿងញៀន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះគឺទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋដែលមកលេងកំសាន្តក្នុងឱកាសព្រឹត្តិការណ៍សង្រ្កាន្តខេត្តបាត់ដំបង ហើយពួកគាត់បានសម្ដែងនៅកាយវិការសប្បាយរីករាយពេញចិត្តនឹងទទួលយកនូវអ្វីដែរអាជ្ញាធរបានផ្ដល់ជូនគាត់បានជាមូលដ្ឋានផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសាររបស់គាត់ដើម្បីចៀសឆ្ងាយនិងប្រើប្រាស់ App NoDrug ឱ្យបានកាន់តែសកម្មផុលផុសសំដៅធ្វើឲ្យបញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានអាចគ្រប់គ្រងនិងដោះស្រាយបាន៕
ដោយ៖ រិទ្ធី ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធវ្រឆាំងគ្រឿងញៀន




