អភិបាលខេត្តកំពង់ធំជំរុញឱ្យអង្គភាពពាក់ព័ន្ធចូលរួមក្នុងការអនុវត្តការងារតាមតួនាទីភារកិច្ចរបស់ខ្លួនដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
AKP កំពង់ធំ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានជំរុញឱ្យអង្គភាពពាក់ព័ន្ធចូលរួមក្នុងការអនុវត្តការងារតាមតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៍ដូចនេះក្នុងកិច្ចប្រជុំដកស្រង់បទពិសោធន៍ការរៀបចំសង្ក្រាន្តកំពង់ធំ នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥។

ឯកឧត្តមបានកោតសរសើរដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំឱ្យដំណើរការសង្ក្រាន្តកំពង់ធំរហូតមកដល់ថ្ងៃចូលឆ្នាំថ្ងៃទី១ប្រព្រឹត្តទៅបានរលូន និងបានដាក់ចេញវិធានការសរុប កម្លាំងសរុប មធ្យោបាយសរុប សំដៅថែរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមធានាផ្ដល់សុខុដុមរមនា ជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ពិសេសនៅតាមដងផ្លូវដែលបង្ហាញពីការយកចិត្តទុកដាក់របស់គណៈបញ្ជាការឯកភាពខេត្ត។

ឯកឧត្តមបានសង្កត់ធ្ងន់លើការងារជំនាញត្រូវអនុវត្តដូចភ្លៀងរលឹមរួមមាន៖ ព្រហ្មទណ្ឌ ប្រឆាំងគ្រឿងញៀន, ចរាចរណ៍ផ្លូវគោក បង្ក្រាបក្រុមក្មេងទំនើង ប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រួតពិនិត្យអាវុធជាតិផ្ទុះត្រូវបង្កការទប់ស្កាត់បង្ក្រាបបទល្មើសទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ តាមបណ្ដាផែនជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវពង្រឹងការគ្រប់គ្រងដឹកនាំ អនុវត្ត តួនាទី ភារកិច្ចជំនាញជាប្រចាំថ្ងៃ។អង្គភាពជំនាញត្រូវត្រួតពិនិត្យទៅលើបរិស្ថានសំរាម អនាម័យ អគ្គិសនី។ តាមដងផ្លូវ ត្រូវផ្ដោតសំខាន់លើខ្លួនយើងរៀបចំទុកដាក់កន្លែងគោលដៅសម្រាប់នៅក្នុងក្រុងចំណតរថយន្តគល់ស្ពាន ត្រូវពិនិត្យមើលទង់ជាតិដែលដាច់រហែកឬក៏បង្គោលដែលដួលរលំត្រូវត្រួតពិនិត្យឡើងវិញក៏ដូចជាការថែទាំឱ្យបានច្បាស់លាស់ត្រឹមត្រូវ ត្រូវព្រោះពិនិត្យមើលទង់ជាតិដែលដាច់រហែកឬក៏បង្គោលដែលដួលរលំត្រូវត្រួតពិនិត្យឡើងវិញក៏ដូចជាការថែទាំឱ្យបានច្បាស់លាស់ត្រឹមត្រូវ ពិនិត្យលើកន្លែងដែលសម្រាប់លេងទីតាំងល្បែងប្រជាប្រិយ។

ក្រុមការងារក៏ដូចជាកងកម្លាំងទាំងអស់ដែលខំប្រឹងប្រែងដើម្បីដំណើរការនៃសង្ក្រាន្តកំពង់ធំប្រព្រឹត្តទៅបានរលូនចប់សព្វគ្រប់ទទួលបានភាពជោគជ័យ៕
ដោយ ស៊ុម វណ្ណា




