ថ្ងៃទី១ នៃសង្ក្រាន្តកំពង់ចាមទទួលបានអ្នកចូលរួមប្រមាណជិត១លាននាក់
AKP កំពង់ចាម ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥-- ថ្ងៃទី១នៃសង្ក្រាន្តកំពង់ចាម ទទួលបានអ្នកមកចូលរួមកម្សាន្ត ក្នុងភូមិសាស្ត្រតាមរមណីយដ្ឋានននារបស់ខេត្ត មានប្រមាណ ជាង៩៣១,៤៤៣នាក់ ក្នុងនោះ ភ្ញៀវជាតិ ចំនួន ៩៣១,៣១៧នាក់ និងភ្ញៀវ អន្តរជាតិ ចំនួន១២៦នាក់។ នេះបើតាមឱ្យដឹងរបស់លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម។




លោកប្រធានមន្ទីរទេសចរណ៍បានឱ្យដឹងថា សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ឆ្នាំនេះរដ្ឋបាលខេត្តបានបង្កើតនូវកម្មវិធីល្បែងប្រជាប្រិយជាច្រើននៅ ក្នុងក្រុងកំពង់ចាម និងនៅតាមរមណីយដ្ឋានទេសចរណ៍ និងនៅតាមវត្តអារាមនានារបស់ខេត្ត។ អ្វីដែលពិសេសនោះគឺព្រឹត្តិការណ៍លៀសហាល៣តោនលាតសន្ធឹងប្រមាណ១០០០ម៉ែត្រ រង់ចាំភ្ញៀវចូលមកកម្សាន្ត និងភ្លក្សរសជាតិនៃលៀសហាលកំពង់ចាមនាថ្ងៃទី២នេះ ដោយព្យាករណ៍ការចូលរួមរបស់ប្រជាពលរដ្ឋនិងមានការកើនឡើង៕
ដោយ ឆាយ ម៉ុត




