ឯកឧត្តម ហ៊ែល តូនី ដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារកិច្ចសហការប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២៥-- នៅសាលប្រជុំអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារកិច្ចសហការប្រតិបត្តិការទ្វេភាគីជាមួយសាធារណរដ្ឋប្រជាមានិតចិន។

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃកិច្ចសហការប្រតិបត្តិការភាពជាដៃគូ ការថែទាំ និងគ្រប់គ្រងទិន្នន័យ ពីស្ថានីយជលសាស្រ្ត និងឧតុនិយមទាំង១១ មកស្ថានីយមេ (Master Station-Server) និងការរៀបចំផែនការ ដាក់ទិសដៅពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការនេះ គឺសំដៅរិះរកមធ្យោបាយ កសាងសមិទ្ធផលថ្មីបន្ថែមទៀត សម្រាប់ការគ្រប់គ្រងធនធានទឹក និងគាំពារអភិរក្សធនធានធម្មជាតិតំបន់បឹងទន្លេសាប និងបឹងទន្លេសាបប្រកបដោយចិរភាព និងនិរន្តរភាព ។

ក្នុងកិច្ចប្រជុំនោះក៏មានការចូលរួមពីឯកឧត្តម អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន-អនុប្រធាននាយកដ្ឋាន និងសមាជិកក្រុមការងារនៃគម្រោងកិច្ចសហប្រតិបត្កិការទ្វេរភាគិរវាងអាជ្ញាធរទន្លេសាប និងសាធារណរដ្ឋប្រជាមានិតចិន៕

ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





