ឆ្នាំនេះមានទណ្ឌិតចំនួន៩០០នាក់សុំស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសបុ ណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា
AKP ភ្នំពេញ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥--ទណ្ឌិតចំនួន៩០០នាក់មកពីពន្ធនាគាររាជធានី ខេត្តចំនួន២១ និងមណ្ឌ លអប់រំកែប្រែចំនួន៤បានស្នើសុំដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកា សពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥។សំណើរនេះបានដាក់ក្នុងកិច្ចប្រជុំរបស់គណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជី ឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥កាលពីរសៀលថ្ងៃទី១១ខែមេសាឆ្នាំ ២០២៥នៅទីស្តីការក្រសួងយុត្តិធម៌ក្រោមការដឹកនាំឲ្យឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគ ណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិ តស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក នៃគណៈកម្មការថ្នាក់ជាតិ, តំណាងអយ្យការទទួលបន្ទុ កមណ្ឌលអប់រំកែប្រែទាំង៤ និងប្រធានមណ្ឌលអប់រំកែប្រែទាំង៤ ព្រមទាំងមន្ត្រីជំនាញ មួយចំនួននៃក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ។ គណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចំនួន ៤៩៤ នាក់ (ស្រី ៣៥នាក់) និងពិធីបុណ្យវិសាខបូជា ចំនួន ៤០៦ នាក់ (ស្រី ៤១នាក់) សរុបទាំងពីរកម្មវិធីបុណ្យមានចំនួន ៩០០ នាក់ (ស្រី ៧៦ នាក់) ដែលទទួលបានពីពន្ធនាគាររាជធានី ខេត្ត ចំនួន ២១ និងមណ្ឌលអ ប់រំកែប្រែចំនួន៤។សូមបញ្ជាក់ថាគណៈកម្មការជាតិបានទទួលពិនិត្យលើបញ្ជីឈ្មោះទណ្ឌិតដែលបានស្នើសុំអនុគ្រោះទោសក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជាឆ្នាំ២០២៥ ពីពន្ធនាគាររាជធានី-ខេត្ត ចំនួន២១ និងមណ្ឌលអប់រំកែប្រែចំនួន៤ ដែលមានទណ្ឌិតសរុបចំនួន ៩០០នាក់ (ស្ត្រី ៧៦នាក់) ដោយក្នុងនោះ៖ស្នើសុំបន្ធូរបន្ថយទោស ៣ខែ ចំនួន ៥៩៧ នាក់ (ស្រី ៣៩ នាក់), ស្នើសុំបន្ធូរបន្ថយទោស ៦ខែ ចំនួន ១៨៩ នាក់ (ស្រី ១៧ នាក់),ស្នើសុំបន្ធូរបន្ថយទោស ៩ខែ ចំនួន ៧៤ នាក់ (ស្រី ១៥ នាក់),ស្នើសុំបន្ធូរបន្ថយទោស ១២ខែ ចំនួន ១៤ នាក់ (ស្រី ៣ នាក់), ស្នើសុំបន្ថយទោសពីមួយជីវិតមកត្រឹម ៣០ឆ្នាំ ចំនួន ២ នាក់ , ស្នើសុំលើកលែងទោស ចំនួន ២៤ នាក់ (ស្រី ២ នាក់)៕


ដោយ៖ ប៊ុនរិទ្ធ





