ឯកឧត្តម គួច ចំរើន ដឹកនាំយុវជនជាង ៣០០នាក់ទស្សនកិច្ចព្រំដែនកម្ពុជា វៀតណាម
AKP កណ្ដាល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំយុវជនជាច្រើនក្រុមទៅចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ពីសមិទ្ធផលនៅតំបន់ព្រំដែនកម្ពុជា វៀតណាម ក្នុងខេត្តកណ្តាល ។

ក្រមយុវជនដែលទៅទស្សនកិច្ចនោះមាន ក្រុមយុវជនមនសិការពលរដ្ឋល្អ យុវជនកាកបាទក្រហមកម្ពុជាខេត្ត យុវជនកាយឬទ្ធិ ស.ស.យ.ក ខេត្ត និងយុវជនខ្មែរឥស្លាមប្រមាណជាង ៣០០នាក់ បានចុះមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ពីសមិទ្ធផលនៅតំបន់ព្រំដែនកម្ពុជា វៀតណាម ។ ក្មុងដំណើរទស្សនកិច្ចរបស់ក្រុមយុវជន ក៏បានទៅទស្សនានៅ វត្តខេមររាជការាម ហៅវត្តប៉ាកណាម ស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល។

ក្នុងការចុះទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងសំពៅពូនព្រមទាំងកងកម្លាំងមានសមត្ថកិច្ចទាំង ៣ផងដែរ៕


ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





