ពិធីចែកអំណោយជូនដល់កីឡាករប្រណាំងទូក ដើម្បីអបអរសាទរបុណ្យចេញវស្សា នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ
AKP ក្រចេះ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦–







ឯកឧត្តម ប្រាក់ ថាវអមិដា ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកសំបូរ អញ្ជើញដឹកនាំក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកសំបូរ នាំយកអំណោយ និងថវិការបស់ ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តក្រចេះ ទៅចែកជូនកីឡាករអុំទូក ក្នុងពិធីប្រណាំងទូក ចំនួន ២០គូ ដើម្បីអបអរសាទរពិធីបុណ្យចេញវស្សា នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។
រូបថត៖ សុភ័ក្ត្រ រតនា





