រដ្ឋមន្ត្រីក្រសួងកសិកម្មអញ្ជើញជាអធិបតីបើកកម្មវិធី «ជុំវិញទន្លេមេគង្គ»
AKP ភ្នំពេញ ថ្ងៃទី២៤ខែមីនា ឆ្នាំ២០២៥--ឯកឧត្តម ឌិត ទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ អញ្ជើញជាអធិបតីបើកកម្មវិធី «ជុំវិញទន្លេមេគង្គ» ដែលជាផ្នែកមួយនៃ មហោស្រពភាពយន្តអន្ដរជាតិកម្ពុជា Cambodia International Film Festival នាវេលាម៉ោង៩ ព្រឹកថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។ នេះគឺជាឆ្នាំទី២ហើយ ដែលឯកឧត្តមរដ្ឋមន្ដ្រី ផ្ដល់កិត្តិយសអញ្ជើញថ្លែងសុន្ទរកថា បើកកម្មវិធីដ៏មានសារៈសំខាន់នេះ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងជីវភាពប្រជាជននៅតាមដងទន្លេមេគង្គ។

កម្មវិធីព្រឹនេះ ដែលស្វាគមន៍អ្នកទស្សនាដោយសេរីនិងឥតគិតថ្លៃ នឹងចាក់បញ្ចាំងជូននូ វវីដេអូចំនួន២ ដែលក្នុងនោះ មួយជាវីដេអូផលិតដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ និងមួយទៀត ជាវីដេអូផលិតដោយ អង្គការសត្វព្រៃនិងរុក្ខជាតិ អំពីជោគជ័យនៃការអ ភិរក្សសត្វក្រពើភ្នំ នៅកម្ពុជា៕



ដោយ៖ប៊ុនរិទ្ធ, ប្រភព៖ក្រសួងកសិកម្ម





