វរសេនាតូចរថក្រោះលេខ៦៧ប្រជុំបូកសរុបលទ្ធផលការងារយោធាឆ្នាំ២០២៤ និងដាក់ចេញទិសដៅឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥--
វរសេនាតូចរថក្រោះលេខ៦៧ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២៤ និងដាក់ចេញទិសដៅអនុវត្ដការងារបន្ដ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឧត្ដមសេនីយ៍ត្រី ហូ ភូរិន្រ្ទ នាយសេនាធិការរងយោធភូមិភាគទី៥។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី ហូ ភូរិន្រ្ទ មានប្រសាសន៍ផ្ដាំផ្ញើដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ត្រូវលើកកម្ពស់ដាច់ខាតនូវស្មារតីការពារឯករាជ្យ បូរណភាព ទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារសន្តិភាពឱ្យបានគង់វង្ស។ ត្រូវពង្រឹងគោលជំហរ និងប្រឆាំងដាច់ខាតនូវរាល់ចលនាបដិវត្តពណ៌ និងបណ្តាចលនាផ្សេងៗរបស់ក្រុមជ្រុលនិយម មិនឱ្យកើតមាននៅកម្ពុជា ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ ម្ចាស់ការត្រួតពិនិត្យ ដើម្បីធានាការពារនូវបូរណភាពទឹកដី ។

ឧត្តមសេនីយ៍ត្រី ហូ ភូរិន្រ្ទ ក៏បានឱ្យកងកម្លាំងទាំងអស់ត្រូវយកចិត្តទុដាក់ទប់ស្កាត់ឱ្យបាននូវរាល់បទល្មើសព្រៃឈើ និងបទល្មើសនៅបឹងទន្លេសាបផងដែរ៕
ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





