គុណភាពខ្យល់នៅកម្ពុជានាព្រឹកថ្ងៃទី១៣ ខែមីនា គឺល្អណាស់
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥-- គុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជាចាប់ពីម៉ោង៦ល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ដល់ម៉ោង៦ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ គឺមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១៣.៧៧ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់ក្រសួងបរិស្ថាន។
បើយោងតាមសេចក្តីជូនដំណឹងនេះបានបង្ហាញពីស្ថានភាពគុណភាពខ្យល់តាមបណ្តារាជធានី-ខេត្ត នីមួយៗក្នុងនេះមានដូចជា៖ ពណ៌ខៀវ៖ គុណភាពខ្យល់ល្អណាស់មានខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តប៉ៃលិន ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ ខេត្តតាកែវ រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តឧត្តរមានជ័យ និងពណ៌បៃតង៖ គុណភាពខ្យល់ល្អមានខេត្តសៀមរាប៕





ដោយ៖ ដេប៉ូ





