អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប ចូលរួមប្រជុំអន្តរក្រសួង ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព ទិន្នន័យដីធ្លី តំបន់បឹងទន្លេសាប
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥--លោក ជា សុខនី អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប និងក្រុមការងារមុខព្រួញពិសេស កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានចូលរួមកិច្ចប្រជុំរៀបចំផែនការអនុវត្តការងារចុះពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យក្បាលដី តាមបណ្តាភូមិ ឃុំ ស្រុក ពាក់ព័ន្ធនឹងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ។

គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីរៀបចំលក្ខខណ្ឌការប្រើប្រាស់ដីសម្រាប់ការអភិវឌ្ឍតំបន់ទន្លេសាប ក្នុងតំបន់២ និងតំបន់៣ ដោយផ្អែកលើទិន្នន័យពីការប្រើប្រាស់ដីជាក់ស្ដែង ក្នុងស្ថានភាពបច្ចុប្បន្ន ដូចជា លក្ខណៈភូមិសាស្រ្ត ប្រជាសាស្រ្ត និងមុខរបរ រូបភាពប្រើប្រាស់ដី ហេដ្ឋារចនាសម្ព័ន្ធ និងស្ថានភាពសកម្មភាពអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ។

ក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ មន្ត្រីអន្តរក្រសួង និងមន្រ្តីពាក់ពន្ធជាច្រើនរូបទៀត ៕

ដោយ៖ណយ នឿន (ប្រភព៖អាជ្ញាធរទន្លេសាប)





