សិក្ខាសាលាបំប៉នសមត្ថភាពនាយកនាយិកា លោកគ្រូ អ្នកគ្រូ ស្ដីពី “ការអប់រំបំណិនជីវិតតាមមូលដ្ឋាន”
AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥-- នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈនៃក្រសួងអប់រំ យុវជន និងកីឡា ក្រោមការគាំទ្រពីអង្គការយូនីសេហ្វ (UNICEF) បានរៀបចំវគ្គសិក្ខាសាលាបំប៉នសមត្ថភាពលោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ ស្ដីពី “ការអប់រំបំណិនជីវិតតាមមូលដ្ឋាន” ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡា ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងបំណងអភិវឌ្ឍសមត្ថភាពនាយក នាយិកា លោកគ្រូ អ្នកគ្រូ លើការអនុវត្តកម្មវិធីអប់រំបំណិនជីវិតតាមមូលដ្ឋាន Local Life Skills Education (LLSE) និងការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ Volunteer for My Community (VMC) នៅកម្រិតសាលារៀន ទាក់ទងនឹងការយល់ដឹងអំពីគោលគំនិតថ្មីនៃការអប់រំបំណិនជីវិតតាមមូលដ្ឋាន ដោយធានាថាពួកគាត់មានការយល់ដឹងទូលំទូលាយអំពីកម្មវិធី LLSE និងVMC ជាពិសេសបច្ចេកទេសបង្រៀន សហការរៀបចំកម្មវិធីសិក្សា (កម្មវិធីសិក្សាពិគ្រោះយោបល់) ដោយបញ្ចូលធាតុសំខាន់ៗ នៃកម្មវិធី LLSE ដោយបង្ហាញពីសមត្ថភាពរបស់ពួកគាត់ក្នុងការរួមបញ្ចូល និងអនុវត្តកម្មវិធី LLSE នៅក្នុងសាលារៀន ។


សិក្ខាសាលានេះក៏មានការចូលរួមមកពីថ្នាក់ដឹកនាំ និងបុគ្គលិករបស់នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈនៃក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំមន្ទីរ អភិបាលនៃគណៈអភិបាលស្រុកអូរាំងឪ ការិយាល័យអប់រំ យុវជន និងកីឡាស្រុក គណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សា និងគ្រូទទួលបន្ទុកបង្រៀនបំណិនជីវិតក្នុងស្រុកអូរាំងឪ សរុប៥២នាក់ ៕
ដោយ ណយ នឿន (ប្រភព៖ នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ)





