អភិបាលរងខេត្តកណ្តាលចុះពិនិត្យទីតាំងជីកស្តារ បឹងក្រចាប់ ស្រុកខ្សាច់កណ្តាល
AKP កណ្ដាល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥--
លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យទីតាំងជីកស្តារបឹងក្រចាប់ ដែលមានទំហំប្រហែល ៦០ ១៧៨ ម៉ែត្រក្រឡា និងបានដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋរួចរាល់ ដែលមានទីតាំងស្ថិតនៅភូមិវិហារសួគ៌ត្បូង ឃុំវិហាសួគ៌ ស្រុកខ្សាច់កណ្តាល ។

លោកអភិបាលរងខេត្តបានលើកឡើងថា ការស្តារបឹងនេះមានគោលបំណងធ្វើឱ្យទឹកបឹងមានជម្រៅជ្រៅ ដើម្បីជាកន្លែងស្តុកទឹកសម្រាប់ប្រជាពលរដ្ឋ អាចធ្វើស្រែចំការបានពេញរយៈពេលមួយឆ្នាំ ហើយប្រជាពលរដ្ឋក៏មានសិទ្ធិពេញលេញលើការអាស្រ័យផលនេសាទនានាក្នុងបឹងនេះបានផងដែរ ក្នុងការចុះត្រួតពិនិត្យនេះមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពជំនាញ ការិយាល័យពាក់ព័ន្ធ និងមន្ត្រីរាជការជាច្រើនរូបផងដែរ ។

ការស្តារបឹងក្រចាប់នេះឡើងវិញដោយស្ថានភាពបច្ចុប្បន្ន ទឹកបឹងមានជម្រៅរាក់ធ្វើឱ្យប្រជាពលរដ្ឋមានការខ្វះខាតទឹកប្រើប្រាស់សម្រាប់ធ្វើស្រែចម្ការ របស់បងប្អូនកសិករនារដូវប្រាំង៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





