ក្រសួងបរិស្ថានត្រៀមកូនឈើជាង៥ពាន់ដើមសម្រាប់ចែកជូនអាជ្ញាធរ និងប្រជាពល រដ្ឋក្នុងខេត្តកំពង់ធំ និងសៀមរាប
AKP ភ្នំពេញ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥--ក្រសួងបរិស្ថានបានបញ្ជាក់ឲ្យដឹងថាបានត្រៀមកូនឈើជាង៥ពាន់ដើមដើម្បីសម្រាប់ចែកជូនអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន។ក្រសួងបរិស្ថានបានឲ្យដឹងថាក្នុងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន តាមរយៈ មន្ទីរខេត្តកំពង់ធំ និងខេត្តសៀមរាប បានបណ្តុះកូនឈើសរុបចំនួន ៥ ៨១២ ដើម ដើម្បីត្រៀម ទុកសម្រាប់ចែកជូនអាជ្ញាធរ និងប្រជាពលរដ្ឋយកទៅដាំនៅ តាមមូលដ្ឋានរបស់ខ្លួន។សូមជម្រាបថាតាមយុទ្ធនាការ «ពន្លកបៃតង» គិតចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្រសួង បរិស្ថានបាន បន្តបណ្តុះកូនឈើសរុបចំនួន ១ ៤៨៥ ៤០៦ ដើម ក្នុងនោះកូនត្នោតចំនួន ៩២០ ៨១០ ដើម កូនឈើព្រៃ ៥២៨ ៧២២ ដើម និងកូនឈើហូបផ្លែចំនួន ៣៥ ៨៧៤ ដើម៕





ដោយ៖ ប៊ុនរិទ្ធ





