អ្នកនាំពាក្យ៖គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាពការងារ៨៨,៤៥%ហើយ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥--អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថាគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នេះ សម្រេចវឌ្ឍនភាពការងារ៨៨,៤៥%ហើយ។

ឯកឧត្តម ផន រឹមអ្នកនាំពាក្យក្រសួងសាធារណការនិងដឹងជញ្ជូនបានលើកឡើងនៅថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ២០២៥ ថាមានប្រជាពលរដ្ឋខ្មែរតិចណាស់ ដែលមិនដឹងរឿងនេះ។

ពេលធ្វើដំណើរទៅកាន់ខេត្តកោះកុង នេះជាចំណុចដ៏លំបាក និងហានិភ័យ ដែលត្រូវឆ្លងកាត់ជៀសមិនរួច(ទូកចម្លង)។

អ្នកនាំពាក្យថាបច្ចុប្បន្ននេះ យើងលែងលំបាកទៀតហើយ យើងមានស្ពានបេតុងដ៏គត់មត់ និងខ្សែផ្លូវដ៏ស្អាត លាតសន្ធឹងពីចំណុចបំបែកផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ គឺផ្លូវជាតិលេខ៤៨ ដែលកំពុងស្តារ និងលើកកម្រិតគុណភាពដ៏មមាញឹកបំផុត។

ជាមួយគ្នានោះដែរឯកឧត្តមអ្នកនាំពាក្យក្រសួងសាធារណការដដែលបានបានក៏បានគូសបញ្ជាក់ថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នេះ សម្រេចវឌ្ឍនភាពការងារ៨៨,៤៥%ហើយ ដែលមានន័យថា ខ្សែផ្លូវនេះអាចធ្វើដំណើរបានដោយរលូន និងប្រកបដោយគុណតម្លៃវិស័យជាតិ។ សូមរីករាយ និងអាស្រ័យផល សមិទ្ធផលជាតិក្រោមម្លប់នៃសុខសន្តិភាព៕

ដោយ៖ ប៊ុនរិទ្ធ





