ចក្រភពអង់គ្លេសនឹងបង្កើនការចំណាយលើវិស័យការពារជាតិដល់ ២,៥% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២៧
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីអង់គ្លេស លោកគៀ ស្តារមឺ (Keir Starmer) បានប្រកាសថា ប្រទេសនេះនឹងបង្កើនការចំណាយលើវិស័យការពារជាតិដល់ ២,៥% នៃផលិតផលក្នុងស្រុកសរុប(GDP) នៅឆ្នាំ២០២៧។
ថ្លែងនៅក្នុងសភាមុនជំនួបរបស់លោកជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នៅទីក្រុងវ៉ាស៊ីនតោននាចុងសប្តាហ៍នេះ លោក ស្ដារមឺ បានធ្វើការប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ដែលមិននឹកស្មានដល់មួយ។
លោកបានប្រាប់សារព័ត៌មាន Commons ថា «យើងនឹងផ្តល់នូវការប្តេជ្ញាចិត្តរបស់យើងក្នុងការចំណាយ ២,៥% នៃ GDP លើវិស័យការពារជាតិ ប៉ុន្តែយើងនឹងនាំវាទៅមុខ ដូច្នេះយើងឈានដល់កម្រិតនោះនៅឆ្នាំ២០២៧» ។
នាយករដ្ឋមន្ត្រីក៏បាននិយាយផងដែរថា ការចំណាយលើវិស័យការពារជាតិរបស់ចក្រភពអង់គ្លេសនឹងកើនឡើងដល់ ៣% នៃ GDP នៅក្នុងសភាបន្ទាប់ អាស្រ័យលើលក្ខខណ្ឌសេដ្ឋកិច្ច និងសារពើពន្ធ។ លោកបាននិយាយថា សហភាពអឺរ៉ុបត្រូវតែធ្វើបន្ថែមទៀត៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





