រុស្ស៊ី និងសហរដ្ឋអាមេរិកនឹងបើកកិច្ចប្រជុំនៅទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃព្រហស្បតិ៍នេះ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ -- នាយកប្រតិបត្តិនៃមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) និងអ្នកតំណាងពិសេសរបស់ប្រធានាធិបតីសម្រាប់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយបរទេស លោក គីរីល ឌីមីទ្រីវ (Kirill Dmitriev) បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសរុស្ស៊ីបើកចំហចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសហរដ្ឋអាមេរិក-រុស្ស៊ី ដែលជាគន្លឹះសំខាន់ក្នុងការបង្កើននិរន្តរភាពនៃសេដ្ឋកិច្ចពិភពលោក។
លោក ឌីមីទ្រីវ បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «រុស្ស៊ីបើកចំហចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសហរដ្ឋអាមេរិក-រុស្ស៊ី ហើយជឿជាក់ថា កិច្ចសហប្រតិបត្តិការបែបនេះគឺជាគន្លឹះសំខាន់ក្នុងការបង្កើននិរន្តរភាពនៃសេដ្ឋកិច្ចពិភពលោក»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





