អ្នកនាំពាក្យ៖ ចិននឹងបន្តដើរតួនាទីស្ថាបនាក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ចៀន (Lin Jian) បាននិយាយថា ប្រទេសចិននឹងបន្តដើរតួនាទីស្ថាបនាក្នុងការលើកកម្ពស់ដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន។
លោក លីន បានធ្វើការអត្ថាធិប្បាយក្នុងអំឡុងសន្និសីទសារព័ត៌មាន នៅពេលត្រូវបានសួរថា តើប្រទេសចិនមានគំនិតផ្តួចផ្តើមថ្មីទាក់ទងនឹងវិបត្តិអ៊ុយក្រែនដែរឬទេ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បានសម្តែងការរំពឹងទុករបស់លោកចំពោះជំនួយពីប្រទេសចិនក្នុងការស្តារសន្តិភាព និងការកសាងឡើងវិញ។
លោក លីន បាននិយាយថា ជំហររបស់ប្រទេសចិនចំពោះវិបត្តិអ៊ុយក្រែនគឺយល់ស្រប និងច្បាស់លាស់។ ចាប់តាំងពីមានការកើនឡើងនៃវិបត្តិមក ប្រទេសចិនបានធ្វើការទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធទាំងអស់ ដោយបានប្តេជ្ញាចិត្តក្នុងការកសាងការឯកភាពគ្នាសម្រាប់បទឈប់បាញ់ និងត្រួសត្រាយផ្លូវសម្រាប់កិច្ចចរចាសន្តិភាព។
លោក លីន បាននិយាយថា ប្រទេសចិននឹងឈរយ៉ាងម៉ឺងម៉ាត់លើផ្នែកនៃសន្តិភាព រក្សាគោលជំហរមួយ និងយុត្តិធម៍ ហើយបន្តធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីដើរតួនាទីស្ថាបនាក្នុងការលើកកម្ពស់ដំណោះស្រាយនយោបាយនៃវិបត្តិ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





