មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្ដចិនជួបជាមួយទីប្រឹក្សាប្រធានាធិបតីអ៊ូសបេគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ -- លោក លីវ ចៀនចៅ (Liu Jianchao) ប្រធាននាយកដ្ឋានអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានជួបជាមួយ លោក សារដឺ អ៊ូមួហ្សាកូវ (Sardor Umurzakov) ទីប្រឹក្សាស្តីពីការចាត់តាំងពិសេសរបស់ប្រធានាធិបតីអ៊ូសបេគីស្ថាន នៅទីក្រុងប៉េកាំង។
ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការអនុវត្តការឯកភាពដ៏សំខាន់ដែលប្រមុខរដ្ឋទាំងពីរសម្រេចបាន ការពង្រឹងការផ្លាស់ប្តូរអន្តរភាគី ធ្វើឱ្យស៊ីជម្រៅចំពោះការចែករំលែកបទពិសោធន៍លើអភិបាលកិច្ច និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃទំនាក់ទំនងចិន-អ៊ូសបេគីស្ថាន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





