សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភសម្ភារប្រើប្រាស់មួយចំនួន ជូន យោធភូមិភាគទី៣
AKP កំពង់ស្ពឺ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥–ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានជួបសំណេះសំណាល និងនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវសម្ភារប្រើប្រាស់មួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនយោធភូមិភាគទី៣ កងទ័ពជើងគោក តាមរយ:ឧត្ដមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការ យោធភូមិភាគទី៣ សម្រាប់ប្រើប្រាស់តាមតម្រូវការជាក់ស្ដែងនៅទីបញ្ជាការថ្មី បណ្ដាការិយាល័យ និងវរសេនាតូច ចំណុះទីបញ្ជាការ យោធភូមិភាគទី៣ ។

នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត សម្រាប់ការពង្រឹងសមត្ថភាពស្ថាប័នយោធាដែលជាខឿនការពារដ៏សំខាន់៕



ដោយ៖ គង់ សិរីរ័ត្ន





