លោក ស៊ី ជីនពីង៖ ចិនសប្បាយចិត្តដែលឃើញរុស្ស៊ី និងភាគីពាក់ព័ន្ធខិតខំប្រឹងប្រែងជាវិជ្ជមានដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ -- នៅក្នុងកិច្ចសន្ទនាមួយតាមទូរសព្ទរវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) កាលពីថ្ងៃចន្ទ លោក ស៊ី បាននិយាយថា ប្រទេសចិនរីករាយដែលបានឃើញរុស្ស៊ី និងភាគីពាក់ព័ន្ធខិតខំប្រឹងប្រែងជាវិជ្ជមានដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន។
លោក ស៊ី បានសង្កត់ធ្ងន់ថា នៅដើមដំបូងនៃការកើនឡើងជារួមនៃវិបត្តិអ៊ុយក្រែន លោកបានដាក់ចេញនូវ «ការគួរបួន» និងសំណើជាមូលដ្ឋានផ្សេងទៀតសម្រាប់ការដោះស្រាយវិបត្តិនេះ។
លោក ស៊ី បានកត់សម្គាល់ថា កាលពីខែកញ្ញាឆ្នាំមុន ប្រទេសចិន និងប្រេស៊ីល រួមជាមួយនឹងប្រទេសមួយចំនួនទៀតនៃសកលលោកខាងត្បូង បានបង្កើតក្រុមមិត្តដើម្បីសន្តិភាពចំពោះវិបត្តិអ៊ុយក្រែនដើម្បីបង្កើតបរិយាកាស និងប្រមូលផ្តុំលក្ខខណ្ឌសម្រាប់ការលើកកម្ពស់ដំណោះស្រាយនយោបាយនៃវិបត្តិនេះ។
ភាគីទាំងពីរក៏បានឯកភាពគ្នារក្សាការទំនាក់ទំនង និងការសម្របសម្រួលតាមមធ្យោបាយផ្សេងៗផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





