ចិនបាញ់បង្ហោះផ្កាយរណបថ្មីដោយជោគជ័យ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រទេសចិនបានបញ្ជូនផ្កាយរណបថ្មីមួយទៅកាន់ទីអវកាសពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបស៊ីចាង ក្នុងខេត្តស៊ីឈួនភាគនិរតី។
ផ្កាយរណបហ្សុងស៊ីង-១០អ (Zhongxing-10R) ត្រូវបានបាញ់បង្ហោះនៅម៉ោង ៨:១១នាទីយប់ (ម៉ោងនៅទីក្រុងប៉េកាំង) ដោយរ៉ុក្កែតឡុងម៉ាច-៣ប៊ី (Long March-3B) ហើយបានចូលទៅក្នុងគន្លងដែលបានកំណត់ទុកជាមុនដោយជោគជ័យ។
ការបាញ់បង្ហោះនេះ គឺជាបេសកកម្មហោះហើរលើកទី៥៦០ នៃស៊េរីរ៉ុក្កែតឡុងម៉ាច៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





